CAMBODIA

Select Language

ចុះឈ្មោះជាសមាជិក

សូមប្រយ័ត្នចំពោះការជួលផ្ទះ

មានរឿងមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រយ័ត្ន នៅពេលស្វែងរកការងារ, នោះគឺ

«បញ្ហាទាក់ទងនឹងការជួលផ្ទះ»។ ពិសេសបំផុតគឺនៅពេលដែល “សិក្ខាកាម” ក្លាយជា “ពលករជំនាញ”, គឺផ្ទះដែលជា «អន្ទេវាសិកដ្ឋាន» ដែលអ្នកទាំងអស់គ្នាធ្លាប់ជួលតម្លៃ 20,000~30,000 យ៉េននោះ នឹងលែងមានទៀតហើយ។

* សម្រាប់សិក្ខាកាម ក្រុមហ៊ុនមានកាតព្វកិច្ច រៀបចំផ្ទះជូន, ប៉ុន្តែសម្រាប់ពលករជំនាញ, ការរៀបចំផ្ទះនេះ លែងជាបន្ទុករបស់ក្រុមហ៊ុនទៀតហើយ។ ពលករជំនាញគឺទទួលបានប្រាក់ចំណូល ប្រៀបស្មើបាននឹងជនជាតិជប៉ុន ដូច្នេះពួកគាត់ត្រូវរ៉ាប់រងដោយខ្លួនឯង លើបញ្ហាដូចជា ការរកផ្ទះ និងសេវាកម្មអ៊ីនធើណែតជាដើម។

មានន័យថា ប្រាក់ដែលពលករជំនាញ នឹងចំណាយទៅលើផ្ទះ នឹងកើនឡើងទ្វេដង។ លើសពីនេះ ទូរទឹកកកនិងម៉ាស៊ីនបោកគក់ ដែលអ្នកទាំងអស់គ្នាធ្លាប់ប្រើកន្លងមក គឺជារបស់ក្រុមហ៊ុនទេ។ នោះនៅពេលអ្នកផ្លាស់ប្តូរការងារ អ្នកត្រូវតែទិញរបស់ប្រើប្រាស់ដោយខ្លួនឯងវិញ។ ជាទូទៅ អ្នកនឹងត្រូវចំណាយលុយច្រើនជាងការគិតមុន។

ប្រសិនបើអ្នករៀបចំអ្វីៗទាំងអស់ដោយខ្លួនឯង៖
 ・នៅពេលអ្នកប្រើសេវាកម្មភ្នាក់ងារអចលនទ្រព្យដើម្បីស្វែងរកផ្ទះ អ្នកនឹងត្រូវបង់

  ថ្លៃកម្រៃជើងសាច្រើន។ ជាទូទៅគេតែងយកថ្លៃស្មើនឹងថ្លៃជួលផ្ទះ១ខែ ឬ ២ខែ

 ・ថ្លៃជួលជាទូទៅគឺតម្លៃ 30,000~50,000 យ៉េន (នៅទីក្រុងតុក្យូ អាចនឹងថ្លៃជាងនេះ)

 ・តម្លៃនៃរបស់ប្រើប្រាស់ប្រចាំថ្ងៃដែលសំខាន់ៗ ដូចជាទូរទឹកកក ម៉ាស៊ីនបោកគក់ ពូក គ្រឿងសង្ហារឹមផ្សេងៗ គឺ 100,000~150,000 យ៉េន។

បូកសរុបទៅ អ្នកទាំងអស់គ្នាអាចនឹងត្រូវចំណាយលុយច្រើន។ ក្នុងករណីខ្លះ អ្នកអាចនឹងត្រូវចេញលុយថ្លៃផ្ទះដោយខ្លួនឯងទាំងស្រុង នោះប្រាក់ខែដែលអ្នកទាំងអស់គ្នានឹងទទួលបាន (បន្ទាប់ពីដកចំណាយអស់ទៅ) អាចនឹងតិចជាងពេលអ្នកធ្វើការជាសិក្ខាកាមទៀតផង។ ការជួយទ្រាំទ្ររបស់ក្រុមហ៊ុនក៏មានភាពខុសគ្នា ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយផងដែរ។ ដូច្នេះមុនសម្ភាសន៍ សូមអ្នកទាំងអស់គ្នាគិតទុកមុនឲ្យច្បាស់ ថាអ្នកទាំងអស់គ្នានឹងត្រូវចំណាយលុយប៉ុន្មានសម្រាប់ថ្លៃផ្ទះ។