តោះ! យើងរកថ្នាក់បង្រៀនភាសាជប៉ុន!

សួស្តី! ខ្ញុំឈ្មោះ あら, ជាគ្រូបង្រៀនភាសាជប៉ុននៅ つなぐっと។ ខ្ញុំតែងតែត្រូវ​បានសិស្សជាច្រើនដែលកំពុងធ្វើការនៅប្រទេសជប៉ុន ឬនឹងមកប្រទេសជប៉ុនសួរជាច្រើនដងថា «បើខ្ញុំចង់បន្តរៀនភាសាជប៉ុន តើខ្ញុំគួរធ្វើយ៉ាងម៉េច?» ។ អ្វីដែលពួកគាត់ចង់ដឹងនោះគឺ «តើមានសាលាដែលខ្ញុំអាចចូលរៀនបានទេ?» ឬ «តើក្រុមហ៊ុននឹងផ្តល់ជាការបង្រៀនភាសាជប៉ុនដល់ខ្ញុំទេ?» នេះជាការណែនាំរបស់ខ្ញុំខ្លះៗជូនចំពោះអ្នកទាំងអស់គ្នា។

យើងមានវិធីសាស្ត្រច្រើនណាស់ក្នុងការសិក្សា។ យើងអាចរៀននៅផ្ទះបន្ទាប់ពីធ្វើការ ឬព្យាយាមនិយាយជាមួយជនជាតិជប៉ុនក្នុងម៉ោងសម្រាក។ ឬក៏រៀនដោយមើលតុក្កតា アニメ ដែលយើងចូលចិត្តជាដើម។

* ជនបរទេសជាច្រើនដែលពូកែភាសាជប៉ុន ចូលចិត្តមើលアニメណាស់។

តែបើមានគ្រូគឺល្អណាស់ ហើយសម្រាប់អ្នកដែលចង់ហ្វឹកហាត់ការសន្ទនា ជាមួយជនជាតិជប៉ុនផ្ទាល់ ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាស្វែងរក “ថ្នាក់ភាសាជប៉ុនដែលនៅក្បែរអ្នក”!

លោកគ្រូអ្នកគ្រូក្នុងថ្នាក់ទាំងនោះ គឺជាជនជាតិជប៉ុនស្ម័គ្រចិត្ត និងមានសន្តានចិត្តល្អ ហើយជារឿយៗ ពួកគាត់ច្រើនតែជាពលរដ្ឋដែលមានបទពិសោធន៍ច្រើនក្នុងសង្គម, ដូចជាអតីតគ្រូបង្រៀន អតីតមន្ត្រីរាជការ និងពូកែក្នុងការបង្រៀន។ ម៉្យាងវិញទៀត ថ្នាក់រៀនទាំងនោះគឺច្រើនតែមានតម្លៃថោកសមរម្យ។ ជាឧទាហរណ៍, ថ្នាក់ខ្លះគឺយកតែ 500យ៉េនប៉ុណ្ណោះ (ក្នុងនោះគឺគិតទាំងថ្លៃសៀវភៅពុម្ព និងភេសជ្ជៈ), ឯកន្លែងខ្លះទៀតថែមទាំងមិនគិតលុយផង។ ប្រសិនបើអ្នកចង់ស្វែងរកថ្នាក់ភាសាជប៉ុនបែបនេះដែលនៅក្បែរអ្នក សូមស្វែងរកនៅតាមអ៊ីនធើណែត ដោយសរសេរ

「○○市 日本語教室」「○○地区 日本語ボランティア」        

ហើយក្នុងករណីដែលអ្នកទាំងអស់គ្នាជួបការលំបាក ឬរកមិនឃើញ, សូមពិភាក្សាជាមួយសមាជិកつなぐっと។​ (^^)/

អ្នកទាំងអស់គ្នាពុំចាំបាច់ពូកែជប៉ុនទេ។ ទោះចេះបន្តិចបន្តួច ក៏យើងអាចសប្បាយជាមួយនឹងការទំនាក់ទំនងជាភាសាជប៉ុន និងរស់នៅសប្បាយនៅប្រទេសជប៉ុនបានដែរ។

សូមចូលតាមគេហទំព័រខាងក្រោមនេះ ដើម្បីមើលរូបភាពនៃថ្នាក់ភាសាជប៉ុន។

ដកស្រង់មកពី NPO法人 サンクス

https://www.npo-thanks.jp/nihongo-class_salon.html