CAMBODIA

Select Language

ចុះឈ្មោះជាសមាជិក

ពេលអ្នកសម្ភាសន៍សួរពីចំណុចល្អ ចំណុចខ្សោយរបស់អ្នក

ក្រុមហ៊ុនជប៉ុន តែងតែសួរសំណួរនេះទៅកាន់បុគ្គលិកដែលគេសម្ភាសន៍៖ «ចូររៀបរាប់ពីចំណុចល្អ និងចំណុចខ្សោយរបស់អ្នក»។ ចំពោះចំណុចល្អ អ្នកទាំងអស់គ្នាអាចឆ្លើយថា «ខ្ញុំចេះធ្វើការជាក្រុម» ឬ «ខ្ញុំមានកម្លាំងមាំមួន» ជាដើមបាន ហើយអ្នកទាំងអស់គ្នាគួរឆ្លើយដោយមានជំនឿជឿជាក់លើខ្លួនឯង។

ចំពោះចំណុចខ្សោយវិញ ខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងនិយាយថា «ខ្ញុំខ្លាចខ្មោច» ឬ «ខ្ញុំខ្លាចកន្លែងខ្ពស់ៗ» ជាដើម។ល។ ពេលអ្នកទាំងអស់គ្នានិយាយបែបនេះ មានឃើញជនជាតិជប៉ុន លួចសើចបន្តិចទេ?

ហេតុផលនោះគឺ ការគិតពីចំណុចខ្សោយរវាងប្រទេសអ្នក និងប្រទេសជប៉ុន គឺខុសគ្នា។ ជនជាតិជប៉ុនពុំសួរពីអ្វីដែលអ្នក «ខ្លាច» ឬអ្វីដែលអ្នក «មិនចូលចិត្ត» នោះទេ។ និយាយឲ្យខ្លី «ចំណុចខ្សោយ» ដែលគេចង់ដឹងនោះគឺ «តើចំណុចអាក្រក់របស់អ្នកគឺអ្វី?»

អ្នកទាំងអស់គ្នាច្បាស់ជាគិតថា «បើខ្ញុំនិយាយអាក្រក់ពីខ្លួនឯង ខ្ញុំច្បាស់ជាមិនជាប់ការសម្ភាសន៍ទេ» តែនេះគឺមិនពិតឡើយ។ ហេតុផលដែលគេសួរសំណួរដូច្នេះ គឺព្រោះគេចង់ដឹងថា តើអ្នកស្គាល់ពីខ្លួនឯងដែរឬទេ? តើអ្នកស្គាល់ពីចំណុចល្អ ចំណុចខ្សោយរបស់ខ្លួនឯង ហើយព្យាយាមកែទេ? ព្រោះចំណុចខ្សោយរបស់អ្នក ក៏អាចជាគុណសម្បត្តិដែរ ឲ្យតែអ្នកចេះកែរបៀបនិយាយ។ ឧទាហណ៍ ប្រសិនបើអ្នកមិនមែនជាមនុស្សពូកែនិយាយ​ ឬមិនចេះនិយាយច្រើនជាមួយអ្នកដ៏ទៃ, អ្នកអាចប្តូរវាទៅជាចំណុចល្អរបស់អ្នកវិញ ដោយនិយាយថា «ខ្ញុំមិនពូកែនិយាយទេ តែខ្ញុំអាចផ្តោតទៅលើការងារតែម្នាក់ឯងបាន ក្នុងរយៈពេលយូរ»។

អ្នកក៏អាចបង្ហាញថា អ្នកជាមនុស្សដែលចេះអភិវឌ្ឍន៍ខ្លួនឯងផងដែរ ដោយនិយាយថា
«ពីមុនខ្ញុំជាមនុស្សឆេវឆាវ ប៉ុន្តែបន្ទាប់ពីធ្វើការរយៈពេលបីឆ្នាំនៅជប៉ុនមក ខ្ញុំបានក្លាយជាមនុស្សអត់ធ្មត់។»

ក្នុងវប្បធម៌ជប៉ុន គេវាយតម្លៃខ្ពស់ទៅលើមនុស្ស ដែលទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯង។ (វាអាចផ្ទុយគ្នា ពីវប្បធម៌ក្នុងប្រទេសអ្នកទាំងអស់គ្នា)

នៅពេលអ្នកមកហាត់សមសម្ភាសន៍ជាមួយ つなぐっと, ពួកយើងនឹងជួយផ្តល់យោបល់ឲ្យអ្នក ឲ្យអ្នកចេះរៀបពាក្យនិយាយលើកខ្លួនឯង។ ដូច្នេះហើយ សូមអ្នកទាំងអស់គ្នាមកហាត់សមកុំបីខាន!