អំពីសេវាកម្ម

TSUNAGOOD សន្យាអ្នក

  1. 01

    ការគាំទ្រនិងការទុកចិត្ត!

    កុំបារម្ភ យើងខ្ញុំនឹងគាំទ្រអ្នកមិនត្រឹមតែក្នុងការរៀបចំសម្ភាសន៍ទេ ប៉ុន្តែថែមទាំងក្នុងការស្នើសុំ VISA និងការផ្លាស់ទីលំនៅបន្ទាប់ពីអ្នកសំភាសន៍ជាប់។

  2. 02

    ថ្លៃសេវាកម្មគឺFree!

    យើងខ្ញុំនឹងយកមិនថ្លៃសេវាសូម្បីតែ 1 រៀល

    ※បច្ចុប្បន្ននេះ មានក្រុមហ៊ុនកើនឡើង ដែលយកថ្លៃសេវាខ្ពស់មិនសមហេតុផល។ សូមប្រយ័ត្ន

លំហូរ និងខ្លឹមសារនៃសេវាកម្ម

  1. STEP.1

    ចុះឈ្មោះជាសមាជិក (Free)

    សេវាកម្មនេះគឺសម្រាប់តែសមាជិកប៉ុណ្ណោះ ដូច្នេះសូមចុះឈ្មោះជាសមាជិកជាមុនសិន។ ប្រសិនបើអ្នកក្លាយជាសមាជិក អ្នកអាចទទួលបានដំបូន្មាន ពាក្យសុំសម្ភាសន៍ និងការគាំទ្រពេញលេញសម្រាប់នីតិវិធីផ្សេងៗដោយឥតគិតថ្លៃ។

  2. STEP.2

    ជ្រើសរើសអាជីព

    តើអ្នកចាប់អារម្មណ៍ក្រុមហ៊ុនមួយណា? ជាមួយគ្នាយើងខ្ញុំនឹងបង្កើតប្រវត្តិរូបចាំបាច់សម្រាប់ការពិនិត្យឯកសារ និងបង្ហាញពីលក្ខណៈពិសេសរបស់អ្នក។ នីតិវិធីចូលក៏ងាយស្រួលដែរ ព្រោះយើងខ្ញុំនឹងទំនួលខុសត្រូវ។

  3. STEP.3

    ការសម្ភាសន៍

    TSUNAGOODនឹងពិនិត្យឯកសាររបស់អ្នកអត្រាឆ្លងកាត់ជាង 80%។ បន្ទាប់ពីឆ្លងកាត់ការពិនិត្យឯកសារ ជាមួយគ្នាយើងខ្ញុំនឹងបង្វឹកអ្នកអំពីការសម្ភាសន៍។ (ក្រុមហ៊ុនខ្លះផ្តល់ការសម្ភាសន៍តាមអ៊ីនធឺណិត ដូច្នេះអ្នកអាចសម្ភាសន៍បាន ទោះបីជាអ្នករស់នៅឆ្ងាយក៏ដោយ!) ចាប់ផ្តើមសម្ភាសន៍ដោយភាពជឿជាក់!

  4. STEP.4

    ស្នើសុំ VISA

    បន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍ និងចុះហត្ថលេខាលើកិច្ចសន្យាការងារ ជំហានបន្ទាប់គឺការស្នើសុំ VISA។ TSUNAGOOD នឹងទំនួលខុសត្រូវលើនីតិវិធីនៃការដាក់ពាក្យសុំVISA។ អ្វីដែលអ្នកត្រូវធ្វើគឺរៀបចំឯកសារចាំបាច់ដូចជាលិខិតឆ្លងដែន និងប័ណ្ណស្នាក់នៅរបស់អ្នក!

    ※ទាក់ទង TSUNAGOOD សម្រាប់ការស្វែងរកទីលំនៅ និងការប្រឹក្សាអំពីការផ្លាស់ប្តូរ។
  5. STEP.5

    ចាប់ផ្តើមធ្វើការ និងរស់នៅក្នុងប្រទេសជប៉ុន!

    យើងខ្ញុំនឹងបន្តគាំទ្រអ្នក សូម្បីតែបន្ទាប់ពីអ្នកចាប់ផ្តើមធ្វើការក៏ដោយ។ សូមទាក់ទងមកយើងខ្ញុំគ្រប់ពេលវេលា ប្រសិនបើអ្នកមានបញ្ហាណាមួយ។ យើងក៏មានការសម្ភាសម្តងជារៀងរាល់បីខែ។ ព្រឹត្តិការណ៍ជាច្រើនដូចជា ការទស្សនាផ្កាសាគូរ៉ា ការប្រកួតកីឡាបាល់ទះ មួកសុមេឌ និងការប្រកួតហ្វូតសាល ក៏នឹងត្រូវបានរៀបចំឡើងផងដែរ ដូច្នេះសូមចូលរួមទាំងអស់គ្នា!

សំណួរគេសួរញឹកញាប់

អំពីការស្វែងរកការងារ និងការសម្ភាសន៍

  • ខ្ញុំមិនដឹងពីរបៀបប្រើ ZOOMទេ ដូច្នេះខ្ញុំមានការបារម្ភអំពីពិភាក្សា និងការសម្ភាសន៍តាមប្រព័ន្ធអនឡាញ

    សូមកុំបារម្ភ។ ប្រសិនបើអ្នកចុះឈ្មោះជាសមាជិក Tsunaguttoនោះអ្នកនឹងត្រូវបានទទួលនូវការបង្រៀនអំពីរបៀបប្រើប្រាស់ Zoom និងរបៀបធ្វើការសម្ភាសន៍តាម ប្រព័ន្ធអនឡាញ។

  • តើខ្ញុំអាចទទួលដំបូន្មានពីរបៀបស្លៀកពាក់ និង ការរៀបចំខ្លួនមុនពេលសម្ភាសន៍បានទេ?

    ពិតប្រាកដណាស់។ មុនពេលសម្ភាសន៍ យើងនឹងពិភាក្សាជាមួយអ្នក ហើយបន្ទាប់មកយើងនឹងផ្តល់ដំបូន្មានផ្សេងៗដល់អ្នកនៅទីនោះ។

  • ខ្ញុំមិនដឹងពីរបៀបដាក់ពាក្យប្រឡងវាយតម្លៃពលករជំនាញ(Tokutei ginou)ទេ។

    នៅពេលដែលអ្នកចុះឈ្មោះជាសមាជិក នោះនឹងមានការពន្យល់ពីវិធីសាស្រ្តផ្សេងៗជាភាសាខ្មែរ។

  • ខ្ញុំមានបញ្ហាក្នុងការស្វែងរកការងារ តើខ្ញុំគួរធ្វើដូចម្តេច?

    សូមចុះឈ្មោះជាសមាជិក ហើយផ្ញើសារទៅកាន់បុគ្គលិករបស់យើងខ្ញុំ។ បន្ទាប់មកខាងយើងខ្ញុំនឹងធ្វើការប្រឹក្សាយោបល់ជាមួយអ្នក។

  • ខ្ញុំបានសរសេរប្រវត្តិរូបរួចហើយ ប៉ុន្តែខ្ញុំមិនមានទំនុកចិត្តទេ។ តើអ្នកអាចជួយកែតម្រូវអោយខ្ញុំបានទេ?

    ពិតប្រាកដណាស់។ បុគ្គលិកជំនាញរបស់យើងខ្ញុំនឹងរងចាំជួយគាំទ្រអ្នកជានិច្ច។

  • ហេតុអ្វីបានជាអត្រាជាប់ក្នុងការសម្ភាសន៍លើសពី 80%?

    នេះគឺដោយសារតែខ្ញុំអាចពិភាក្សាជាមួយអ្នកជាមុន និងសរសេរចំណុចទាក់ទាញរបស់អ្នកបានយ៉ាងល្អនៅលើ ប្រវត្តរូបរបស់អ្នក។ យើងនឹងជួយគាំទ្រអ្នកយ៉ាងមុតមាំដើម្បីឱ្យអ្នកអាចទទួលបានការសម្ភាសន៍។

  • តើការសមសម្ភាសន៍ជាមុនត្រូវចំណាយប្រាក់ទេ? តើខ្ញុំអាចធ្វើវាតាមប្រព័ន្ធអនឡាញបានទេ?

    គ្រប់យ៉ាងគឺឥតគិតថ្លៃ។ ហើយអ្នកអាចសមសម្ភាសន៍តាមប្រព័ន្ធអនឡាញបាន។

អំពីការងារនិងជីវិតរស់នៅ

  • តើអ្នកអាចជួយគាំទ្រនៅពេលខ្ញុំធ្វើការផ្លាស់ប្ដូរលំនៅដ្ឋានបានទេ?

    ជាការពិតណាស់យើងនឹងគាំទ្រអ្នក។ សូមទាក់ទងពិភាក្សាមកយើងខ្ញុំជាមុន។

  • បន្ទាប់ពីបានចូលធ្វើការនៅក្នុងក្រុមហ៊ុនហើយ តើអ្នកនៅតែបន្តជួយក្នុងការគាំទ្រខ្ញុំទៀតទេ?

    យើងមានបុគ្គលិកដែលអាចនិយាយភាសាខ្មែរនឹងរងចាំជួយអ្នកក្នុងការងាររបស់អ្នកជានិច្ច។ (ដោយឥតគិតថ្លៃ)។

  • តើខ្ញុំអាចរៀនភាសាជប៉ុនបានទេ?

    យើងមានថ្នាក់ភាសាជប៉ុនដែលបង្រៀនតាមម៉ោងកំណត់ អ្នកអាចចូលរួមដោយសេរី។ ហើយក៏មានគ្រូជនជាតិជប៉ុនចូលរួមបង្រៀនផងដែរ។

កិច្ចសន្យាការងារ / VISA

  • តើអ្នកអាចជួយខ្ញុំបានទេពីការគណនាពន្ធ និងរបៀបដាក់លិខិតប្រកាសពន្ធ និងពន្ធកាត់ទុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំឈប់ពីការងារចាស់របស់ខ្ញុំ?

    ពិតប្រាកដណាស់។ តោះរៀបចំឯកសារចាំបាច់ទាំងអស់គ្នាសម្រាប់ការងារបន្ទាប់របស់អ្នក។

  • ខ្ញុំមិនបានបង់ពន្ធស្នាក់នៅ និងថ្លៃធានារ៉ាប់រងសង្គមសម្រាប់ឆ្នាំមុនទេ។ តើខ្ញុំនៅតែអាចដាក់ពាក្យបានទេ?

    សូមចុះឈ្មោះជាសមាជិក ដើម្បីស្តាប់ព័ត៌មានលម្អិតបន្ថែមជាភាសាខ្មែរ។

  • ខ្ញុំធ្វើការក្រៅម៉ោងនៅ UberEATS ប៉ុន្តែខ្ញុំមិនដឹងពីរបៀបដាក់លិខិតប្រកាសពន្ធទេ។

    សូមចុះឈ្មោះជាសមាជិក ដើម្បីស្តាប់ព័ត៌មានលម្អិតបន្ថែមជាភាសាខ្មែរ។

  • ខ្ញុំមិនបានទទួលវិញ្ញាបនបត្របញ្ចប់ការបណ្តុះបណ្តាល តើខ្ញុំអាចក្លាយជាពលករជំនាញបានទេ?

    មិនអីទេ ប្រសិនបើអ្នកមានវិញ្ញាបនបត្រប្រឡងជាប់កម្រិត ៣។

  • តើត្រូវចំណាយលុយដើម្បីសុំទិដ្ឋាការទេ?

    អ្វីគ្រប់យ៉ាងគឺមិនគិតថ្លៃ។
    (សមីខ្លួនត្រូវបង់ប្រាក់សម្រាប់តែការចេញវិញ្ញាបនបត្រសុខភាព និងឯកសារផ្សេងទៀតដែលចេញដោយស្ថាប័នសាធារណៈ (ឧ. វិញ្ញាបនបត្រស្នាក់នៅ) ដែលត្រូវការសម្រាប់ការដាក់ពាក្យ)។